ព្រះត្រៃបិដក ភាគ ១០៥
[៧៨៤] ធម៌ជាអនាគតារម្មណ៍ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាអនាគតារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ ធម៌ជាអនាគតារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌ជាអនាគតារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៧៨៥] ធម៌ជាអនាគតារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌ជាអនាគតារម្មណ៍ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៧៨៦] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[៧៨៧] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[៧៨៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនអធិបតិប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៧៨៩] ធម៌ជាអនាគតារម្មណ៍ ជាហេតុ ជាបច្ច័យនៃធម៌ជាអនាគតារម្មណ៍ ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
ID: 637831432675202850
ទៅកាន់ទំព័រ៖