ព្រះត្រៃបិដក ភាគ ១០៥

 [៧៩០] ធម៌​ជា​អនាគ​តា​រម្ម​ណ៍ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជា​អនាគ​តា​រម្ម​ណ៍ ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧៩១] ធម៌​ជា​អនាគ​តា​រម្ម​ណ៍ ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជា​អនាគ​តា​រម្ម​ណ៍ ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ ធម៌​ជា​អនាគ​តា​រម្ម​ណ៍ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជា​អនាគ​តា​រម្ម​ណ៍ មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ ធម៌​ជា​អនាគ​តា​រម្ម​ណ៍ ជាហេតុ​ក្តី ធម៌​ជា​អនាគ​តា​រម្ម​ណ៍ មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ជា​អនាគ​តា​រម្ម​ណ៍ ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​អធិបតិ មាន​វារៈ៣។
 [៧៩២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ថយ | ទំព័រទី ១៩៨ | បន្ទាប់
ID: 637831432915231875
ទៅកាន់ទំព័រ៖