ព្រះត្រៃបិដក ភាគ ១០៥
[៧៩៣] ធម៌ជាអនាគតារម្មណ៍ ជាហេតុ ជាបច្ច័យនៃធម៌ជាអនាគតារម្មណ៍ ជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៧៩៤] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៧៩៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៧៩៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចយនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយយ៉ាងណា (ក្នុងហេតុទុកអតីតារម្មណត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[៧៩៧] ធម៌ជាបច្ចុប្បន្នារម្មណ៍
(១) ជាហេតុ អាស្រ័យនូវធម៌ជាបច្ចុប្បន្នារម្មណ៍ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាបច្ចុប្បន្នារម្មណ៍ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាបច្ចុប្បន្នារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាបច្ចុប្បន្នារម្មណ៍ ជាហេតុ អាស្រ័យនូវធម៌ជាបច្ចុប្បន្នារម្មណ៍ ជាហេតុផង នូវធម៌ជាបច្ចុប្បន្នារម្មណ៍ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
(១) ទ្វិបញ្ចវិញ្ញាណ និងមនោធាតុទាំង៣។
ID: 637831433363848406
ទៅកាន់ទំព័រ៖