ព្រះត្រៃបិដក ភាគ ១០៥

 [៦៧] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឥន្រ្ទិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៦៨] អព្យាកតធម៌​ជាហេតុ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ព្រោះ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ព្រោះ​ឧបនិស្សយ​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជាហេតុ ជា​បច្ច័យ​នៃ​អព្យាកតធម៌​មិនមែន​ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ព្រោះ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ព្រោះ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ព្រោះ​បច្ឆា​ជាត​ប្ប​ច្ច័​យ។ អព្យាកតធម៌​ជាហេតុ ជា​បច្ច័យ​នៃ​អព្យាកតធម៌​ជាហេតុ​ផង នៃ​អព្យាកតធម៌ មិនមែន​ជាហេតុ​ផង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637831322108720182
ទៅកាន់ទំព័រ៖