ព្រះត្រៃបិដក ភាគ ១០៥
ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៨០៨] ធម៌ជាបច្ចុប្បន្នារម្មណ៍ ជាហេតុ ជាបច្ច័យនៃធម៌ជាបច្ចុប្បន្នារម្មណ៍ ជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៨០៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៨១០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៨១១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុទុកអតីតារម្មណត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ ហេតុទុកអតីតារម្មណត្តិកៈ។
ID: 637831434353776653
ទៅកាន់ទំព័រ៖