ព្រះត្រៃបិដក ភាគ ១០៥

សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បញ្ហា​វារៈ


 [៨២០] ធម៌​ខាងក្នុង​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨២១] ធម៌​ខាងក្នុង​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៨២២] ធម៌​ខាងក្នុង​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ ធម៌​ខាងក្នុង​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ ធម៌​ខាងក្នុង​ជាហេតុ​ក្តី ធម៌​ខាងក្នុង​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ មាន​វារៈ៣។
 [៨២៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637831435295403752
ទៅកាន់ទំព័រ៖