ព្រះត្រៃបិដក ភាគ ១០៥
ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៨២៤] ធម៌ខាងក្នុងជាហេតុ ជាបច្ច័យនៃធម៌ខាងក្នុងជាហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៨២៥] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៨២៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៨២៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយយ៉ាងណា (ក្នុងហេតុទុកអជ្ឈត្តត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ID: 637831435590412384
ទៅកាន់ទំព័រ៖