ព្រះត្រៃបិដក ភាគ ១០៥
ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[៨៣២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៨៣៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិត គប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៨៣៤] ធម៌ខាងក្រៅជាហេតុ ជាបច្ច័យនៃធម៌ខាងក្រៅជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៨៣៥] ធម៌ខាងក្រៅជាហេតុ ជាបច្ច័យនៃធម៌ខាងក្រៅជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
[៨៣៦] ធម៌ខាងក្រៅជាហេតុ ជាបច្ច័យនៃធម៌ខាងក្រៅជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌ខាងក្រៅមិនមែនជាហេតុ ជាបច្ច័យនៃធម៌ខាងក្រៅមិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌ខាងក្រៅជាហេតុក្តី ធម៌ខាងក្រៅមិនមែនជាហេតុក្តី ជាបច្ច័យនៃធម៌ខាងក្រៅជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ មានវារៈ៣។
ID: 637831436269555622
ទៅកាន់ទំព័រ៖