ព្រះត្រៃបិដក ភាគ ១០៥
ជាបច្ច័យ ព្រោះសហជាតប្បច្ច័យ ជាបច្ច័យ ព្រោះឧបនិស្សយប្បច្ច័យ។ អព្យាកតធម៌មិនមែនជាហេតុ ជាបច្ច័យនៃអព្យាកតធម៌មិនមែនជាហេតុ ព្រោះអារម្មណប្បច្ច័យ ជាបច្ច័យ ព្រោះសហជាតប្បច្ច័យ ជាបច្ច័យ ព្រោះឧបនិស្សយប្បច្ច័យ ជាបច្ច័យ ព្រោះបុរេជាតប្បច្ច័យ ជាបច្ច័យ ព្រោះបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ព្រោះអាហារប្បច្ច័យ ជាបច្ច័យ ព្រោះឥន្រ្ទិយប្បច្ច័យ។
[៦៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។
[៧០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៧១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។ អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ លោករាប់ហើយយ៉ាងណា (ក្នុងហេតុទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ ហេតុទុកកុសលត្តិកៈ។
ហេតុទុកវេទនាតិ្តកៈ
បដិច្ចវារៈ
[៧២] សុខាយវេទនាយសម្បយុត្តធម៌ (ធម៌ប្រកបដោយសុខវេទនា) ជាហេតុ អាស្រ័យនូវសុខាយវេទនាយសម្បយុត្តធម៌ជាហេតុ
ID: 637831322479196264
ទៅកាន់ទំព័រ៖