ព្រះត្រៃបិដក ភាគ ១០៥
ហេតុទុកអជ្ឈត្តារម្មណត្តិកៈ
បដិច្ចវារៈ
[៨៤២] ធម៌ជាអជ្ឈត្តារម្មណ៍
(១) (ធម៌មានអារម្មណ៍ជាខាងក្នុង) ជាហេតុ អាស្រ័យនូវធម៌ជាអជ្ឈត្តារម្មណ៍ ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអជ្ឈត្តារម្មណ៍ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាអជ្ឈត្តារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអជ្ឈត្តារម្មណ៍ជាហេតុ អាស្រ័យនូវធម៌ជាអជ្ឈត្តារម្មណ៍ជាហេតុផង នូវធម៌ជាអជ្ឈត្តារម្មណ៍មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៨៤៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៨៤៤] ធម៌ជាអជ្ឈត្តារម្មណ៍ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាអជ្ឈត្តារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ ធម៌ជាអជ្ឈត្តារម្មណ៍ជាហេតុ អាស្រ័យនូវធម៌ជាអជ្ឈត្តារម្មណ៍មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៨៤៥] ធម៌ជាអជ្ឈត្តារម្មណ៍ជាហេតុ អាស្រ័យនូវធម៌ជាអជ្ឈត្តារម្មណ៍ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
(១) វិញ្ញាណញ្ចាយតនៈ និងនេវសញ្ញានាសញ្ញាយតនៈ។
ID: 637831436987439556
ទៅកាន់ទំព័រ៖