ព្រះត្រៃបិដក ភាគ ១០៥
[៨៥២] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៨៥៣] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៨៥៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយយ៉ាងណា (ក្នុងហេតុទុកអជ្ឈត្តារម្មណត្តិកៈ) បណ្ឌិត គប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[៨៥៥] ធម៌ជាពហិទ្ធារម្មណ៍ជាហេតុ អាស្រ័យនូវធម៌ជាពហិទ្ធារម្មណ៍ជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៨៥៦] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៨៥៧] ធម៌ជាពហិទ្ធារម្មណ៍ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាពហិទ្ធារម្មណ៍ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៨៥៨] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣
ID: 637831437788157968
ទៅកាន់ទំព័រ៖