ព្រះត្រៃបិដក ភាគ ១០៥

ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៨៥៩] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៨៦០] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។

បញ្ហា​វារៈ


 [៨៦១] ធម៌​ជា​ពហិ​ទ្ធា​រម្ម​ណ៍(១) (ធម៌​មាន​អារម្មណ៍​ខាងក្រៅ) ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជា​ពហិ​ទ្ធា​រម្ម​ណ៍ ជាហេតុ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៦២] ធម៌​ជា​ពហិ​ទ្ធា​រម្ម​ណ៍​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជា​ពហិ​ទ្ធា​រម្ម​ណ៍​ជាហេតុ ដោយ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៨៦៣] ធម៌​ជា​ពហិ​ទ្ធា​រម្ម​ណ៍​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជា​ពហិ​ទ្ធា​រម្ម​ណ៍​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ មាន​វារៈ៣។ ធម៌​ជា​ពហិ​ទ្ធា​រម្ម​ណ៍ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌​ជា​ពហិ​ទ្ធា​រម្ម​ណ៍ មិនមែន​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ មាន​វារៈ៣។
(១) រូបាវចរ​ជ្ឈាន​ទាំង៣ ឬទាំង៤ ទាំង​កុសល វិបាក និង​កិរិយា ចតុត្ថជ្ឈាន វិបាក អាកាសានញ្ចាយតនៈ មគ្គ៤ ផល៤។
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637831438169796252
ទៅកាន់ទំព័រ៖