ព្រះត្រៃបិដក ភាគ ១០៥
បញ្ហាវារៈ
[៨៧២] ធម៌ជាអនិទស្សនសប្បដិឃៈ មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាអនិទស្សនសប្បដិឃៈ មិនមែនជាហេតុ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអញ្ញមញ្ញប្បច្ច័យ ជាបច្ច័យ ដោយនិស្សយប្បច្ច័យ ជាបច្ច័យ ដោយអត្ថិប្បច្ច័យ ជាបច្ច័យ ដោយអវិគតប្បច្ច័យ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។
[៨៧៣] ធម៌ជាអនិទស្សនអប្បដិឃៈ
(១) (ធម៌មិនប្រកបដោយការឃើញ មិនប្រកបដោយការប៉ះពាល់) ជាហេតុ អាស្រ័យនូវធម៌ជាអនិទស្សនអប្បដិឃៈជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអនិទស្សនអប្បដិឃៈមិនមែនជាហេតុ អាស្រ័យនូវធម៌ជាអនិទស្សនអប្បដិឃៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ ធម៌ជាអនិទស្សនអប្បដិឃៈជាហេតុ អាស្រ័យនូវធម៌ជាអនិទស្សនអប្បដិឃៈ ជាហេតុផង នូវធម៌ជាអនិទស្សនអប្បដិឃៈ មិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[៨៧៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
(១) កុសល អកុសល និងវិបាក ក្នុងភូមិ៤ កិរិយាព្យាក្រឹត ក្នុងភូមិ៣ ធម្មាយតនៈ និងនិព្វាន។
ID: 637831439166498473
ទៅកាន់ទំព័រ៖