ព្រះត្រៃបិដក ភាគ ១០៥
[៨៧៥] ធម៌ជាអនិទស្សនអប្បដិឃៈមិនមែនជាហេតុ អាស្រ័យនូវធម៌ជាអនិទស្សនអប្បដិឃៈមិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។ ធម៌ជាអនិទស្សនអប្បដិឃៈជាហេតុ អាស្រ័យនូវធម៌ជាអនិទស្សនអប្បដិឃៈមិនមែនជាហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៨៧៦] ធម៌ជាអនិទស្សនអប្បដិឃៈ មិនមែនជាហេតុ អាស្រ័យនូវធម៌ជាអនិទស្សនអប្បដិឃៈ មិនមែនជាហេតុ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ មានវារៈ៣។
[៨៧៧] ធម៌ជាអនិទស្សនអប្បដិឃៈ ជាហេតុ អាស្រ័យនូវធម៌ជាអនិទស្សនអប្បដិឃៈ ជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៨៧៨] ក្នុងនហេតុប្បច្ច័យ មានវារៈ២ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
ID: 637831439458401521
ទៅកាន់ទំព័រ៖