ព្រះត្រៃបិដក ភាគ ១០៥
[៨៧៩] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៨៨០] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៨៨១] ធម៌ជាអនិទស្សនអប្បដិឃៈ ជាហេតុ ជាបច្ច័យនៃធម៌ជាអនិទស្សនអប្បដិឃៈ ជាហេតុ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៨៨២] ធម៌ជាអនិទស្សនអប្បដិឃៈ ជាហេតុ ជាបច្ច័យនៃធម៌ជាអនិទស្សនអប្បដិឃៈ ជាហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៩។
[៨៨៣] ធម៌ជាអនិទស្សនអប្បដិឃៈ ជាហេតុ ជាបច្ច័យនៃធម៌ជាអនិទស្សនអប្បដិឃៈ ជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ មានវារៈ៣។ ធម៌ជាអនិទស្សនអប្បដិឃៈ មិនមែនជាហេតុ ជាបច្ច័យនៃធម៌ជាអនិទស្សនអប្បដិឃៈ មិនមែនជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ
ID: 637831439770504663
ទៅកាន់ទំព័រ៖