ព្រះត្រៃបិដក ភាគ ១០៥

បដិ​ច្ច​វារៈ


 [៩០៣] អកុសលធម៌ ជាស​ហេតុ​កៈ អាស្រ័យ​នូវ​អកុសលធម៌ ជាស​ហេតុ​កៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ជាស​ហេតុ​កៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អហេតុកៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អកុសលធម៌​ជាស​ហេតុ​កៈ អាស្រ័យ​នូវ​អកុសលធម៌​ជាស​ហេតុ​កៈ​ផង នូវ​អកុសលធម៌​ជា​អហេតុកៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩០៤] អកុសលធម៌​ជាស​ហេតុ​កៈ អាស្រ័យ​នូវ​អកុសលធម៌​ជាស​ហេតុ​កៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ អកុសលធម៌​ជា​អហេតុកៈ អាស្រ័យ​នូវ​អកុសលធម៌​ជាស​ហេតុ​កៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ អកុសលធម៌​ជាស​ហេតុ​កៈ​ក្តី អកុសលធម៌​ជា​អហេតុកៈ​ក្តី អាស្រ័យ​នូវ​អកុសលធម៌​ជាស​ហេតុ​កៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។ អកុសលធម៌​ជាស​ហេតុ​កៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អហេតុកៈ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។ អកុសលធម៌​ជាស​ហេតុ​កៈ អាស្រ័យ​នូវ​អកុសលធម៌​ជាស​ហេតុ​កៈ​ផង នូវ​អកុសលធម៌​ជា​អហេតុកៈ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637831441462964016
ទៅកាន់ទំព័រ៖