ព្រះត្រៃបិដក ភាគ ១០៥
[៩០៩] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥។
[៩១០] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៩១១] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៩១២] អកុសលធម៌ជាសហេតុកៈ ជាបច្ច័យនៃអកុសលធម៌ជាសហេតុកៈ ដោយហេតុប្បច្ច័យ មានវារៈ២។
[៩១៣] អកុសលធម៌ជាសហេតុកៈ ជាបច្ច័យនៃអកុសលធម៌ជាសហេតុកៈ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាអហេតុកៈ ជាបច្ច័យនៃអកុសលធម៌ជាអហេតុកៈ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អកុសលធម៌ជាសហេតុកៈក្តី អកុសលធម៌ជាអហេតុកៈក្តី ជាបច្ច័យនៃអកុសលធម៌ជាសហេតុក ដោយអារម្មណប្បច្ច័យ មានវារៈ៣។
ID: 637831442072146619
ទៅកាន់ទំព័រ៖