ព្រះត្រៃបិដក ភាគ ១០៥
[៩២២] អព្យាកតធម៌ជាអហេតុកៈ អាស្រ័យនូវអព្យាកតធម៌ជាអហេតុកៈ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៩២៣] អព្យាកតធម៌ជាអហេតុកៈ អាស្រ័យនូវអព្យាកតធម៌ជាសហេតុកៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ អព្យាកតធម៌ជាអហេតុកៈ អាស្រ័យនូវអព្យាកតធម៌ជាអហេតុកៈ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។ អព្យាកតធម៌ជាអហេតុកៈ អាស្រ័យនូវអព្យាកតធម៌ជាសហេតុកៈផង នូវអព្យាកតធម៌ជាអហេតុកៈផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ។
[៩២៤] អព្យាកតធម៌ជាសហេតុកៈ អាស្រ័យនូវអព្យាកតធម៌ជាសហេតុកៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៩២៥] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ២ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្រ្ទិយប្បច្ច័យ មានវារៈ១ ក្នុងនឈានប្បច្ច័យ មានវារៈ១ ក្នុងនមគ្គប្បច្ច័យ មានវារៈ១
ID: 637831442936608194
ទៅកាន់ទំព័រ៖