ព្រះត្រៃបិដក ភាគ ១០៥
ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
[៩២៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៩២៧] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៩២៨] អព្យាកតធម៌ជាសហេតុកៈ ជាបច្ច័យនៃអព្យាកតធម៌ជាសហេតុកៈ ដោយហេតុប្បច្ច័យ មានវារៈ៣។
[៩២៩] អព្យាកតធម៌ជាសហេតុកៈ ជាបច្ច័យនៃអព្យាកតធម៌ជាសហេតុកៈដោយអារម្មណប្បច្ច័យ។
[៩៣០] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៤ ក្នុងសហជាតប្បច្ច័យ មានវារៈ៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងបុរេជាតប្បច្ច័យ មានវារៈ២ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ២ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៤ ក្នុងវិបាកប្បច្ច័យ មានវារៈ៤
ID: 637831443317711627
ទៅកាន់ទំព័រ៖