ព្រះត្រៃបិដក ភាគ ១០៥

មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ​ក្តី សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ​ផង នូវ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៧៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩។បេ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៧៤] សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [៧៥] សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ អាស្រ័យ​នូវ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ អាស្រ័យ
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637831322895074875
ទៅកាន់ទំព័រ៖