ព្រះត្រៃបិដក ភាគ ១០៥
ហេតុសម្បយុត្តទុកកុសលត្តិកៈ
បដិច្ចវារៈ
[៩៣៥] កុសលធម៌ ប្រកបដោយហេតុ អាស្រ័យនូវកុសលធម៌ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[៩៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
[៩៣៧] ក្នុងនអធិបតិប្បច្ច័យ មានវារៈ១ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១ ក្នុងនអាសេវនប្បច្ច័យ មានវារៈ១ ក្នុងនកម្មប្បច្ច័យ មានវារៈ១ ក្នុងនវិបាកប្បច្ច័យ មានវារៈ១ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១។
[៩៣៨] ក្នុងនអធិបតិប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ។
[៩៣៩] ក្នុងហេតុប្បច្ច័យ មានវារៈ១ ព្រោះនអធិបតិប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[៩៤០] កុសលធម៌ប្រកបដោយហេតុ ជាបច្ច័យនៃកុសលធម៌ប្រកបដោយហេតុ ដោយហេតុប្បច្ច័យ។
ID: 637831444042595351
ទៅកាន់ទំព័រ៖