ព្រះត្រៃបិដក ភាគ ១០៥
ក្នុងឈានប្បច្ច័យ មានវារៈ៥ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[៩៥០] អកុសលធម៌ប្រាសចាកហេតុ អាស្រ័យនូវអកុសលធម៌ប្រកបដោយហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[៩៥១] អកុសលធម៌ប្រកបដោយហេតុ អាស្រ័យនូវអកុសលធម៌ប្រកបដោយហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[៩៥២] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៥ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥។
[៩៥៣] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៩៥៤] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ID: 637831444992078583
ទៅកាន់ទំព័រ៖