ព្រះត្រៃបិដក ភាគ ១០៥
បញ្ហាវារៈ
[៩៥៥] អកុសលធម៌ប្រកបដោយហេតុ ជាបច្ច័យនៃអកុសលធម៌ ប្រកបដោយហេតុ ដោយហេតុប្បច្ច័យ មានវារៈ២។
[៩៥៦] អកុសលធម៌ ប្រកបដោយហេតុ ជាបច្ច័យនៃអកុសលធម៌ ប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អកុសលធម៌ប្រាសចាកហេតុ ជាបច្ច័យនៃអកុសលធម៌ ប្រាសចាកហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៣។ អកុសលធម៌ប្រកបដោយហេតុក្តី អកុសលធម៌ប្រាសចាកហេតុក្តី ជាបច្ច័យនៃអកុសលធម៌ ប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ មានវារៈ៣។
[៩៥៧] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ១ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៥ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងឥន្រ្ទិយប្បច្ច័យ មានវារៈ៣ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងអត្ថិប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ID: 637831445249610510
ទៅកាន់ទំព័រ៖