ព្រះត្រៃបិដក ភាគ ១០៥
[៩៥៨] អកុសលធម៌ ប្រកបដោយហេតុ ជាបច្ច័យនៃអកុសលធម៌ ប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៩៥៩] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៩៦០] ក្នុងនអារម្មណប្បច្ច័យ មានវារៈ២ ព្រោះហេតុប្បច្ច័យ។
[៩៦១] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយយ៉ាងណា (ក្នុងហេតុទុកសម្បយុត្តទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[៩៦២] អព្យាកតធម៌ប្រកបដោយហេតុ អាស្រ័យនូវអព្យាកតធម៌ ប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ប្រាសចាកហេតុ អាស្រ័យនូវអព្យាកតធម៌ប្រាសចាកហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ប្រកបដោយហេតុ អាស្រ័យនូវអព្យាកតធម៌ប្រកបដោយហេតុផង នូវអព្យាកតធម៌ប្រាសចាកហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637831445591420243
ទៅកាន់ទំព័រ៖