ព្រះត្រៃបិដក ភាគ ១០៥
[៩៧៣] ក្នុងនហេតុប្បច្ច័យ មានវារៈ៧ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧។
[៩៧៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៩៧៥] ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុសម្បយុត្តទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ ហេតុសម្បយុត្តទុកកុសលត្តិកៈ
ហេតុសហេតុកទុកកុសលត្តិកៈ
បដិច្ចវារៈ
[៩៧៦] កុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ កុសលធម៌ ប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវកុសលធម៌ ប្រកបដោយហេតុ តែមិនមែនជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ កុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុផង នូវកុសលធម៌ ប្រកបដោយហេតុ តែមិនមែនជាហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637831446783371340
ទៅកាន់ទំព័រ៖