ព្រះត្រៃបិដក ភាគ ១០៥

បដិ​ច្ច​វារៈ


 [៩៨៨] អកុសលធម៌ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​អកុសលធម៌ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៨៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៩៩០] អកុសលធម៌​ជាហេតុ ទាំង​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​អកុសលធម៌ ជាហេតុ ទាំង​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៩៩១] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [៩៩២] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [៩៩៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។
សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 637831447843193055
ទៅកាន់ទំព័រ៖