ព្រះត្រៃបិដក ភាគ ១០៥
បញ្ហាវារៈ
[៩៩៤] អកុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ ជាបច្ច័យនៃអកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ដោយហេតុប្បច្ច័យ។
[៩៩៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[៩៩៦] អកុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ ជាបច្ច័យនៃអកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៩៩៧] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
[៩៩៨] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[៩៩៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈ ក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុសហេតុកទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ID: 637831448188814641
ទៅកាន់ទំព័រ៖