ព្រះត្រៃបិដក ភាគ ១០៥
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងហេតុសហេតុកទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ ហេតុសហេតុកទុកកុសលត្តិកៈ។
ហេតុហេតុសម្បយុត្តទុកកុសលត្តិកៈ
បដិច្ចវារៈ
[១០១២] កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ប្រកបដោយហេតុ តែមិនមែនជាហេតុ អាស្រ័យនូវកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០១៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១០១៤] កុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[១០១៥] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩
ID: 637831449215843273
ទៅកាន់ទំព័រ៖