ព្រះត្រៃបិដក ភាគ ១០៥
ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
[១០១៦] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ។
[១០១៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ព្រោះនអធិបតិប្បច្ច័យ។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[១០១៨] កុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ ជាបច្ច័យនៃកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ដោយហេតុប្បច្ច័យ។
[១០១៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣ ក្នុងអាហារប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១០២០] កុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ជាបច្ច័យនៃកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[១០២១] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
ID: 637831449588203430
ទៅកាន់ទំព័រ៖