ព្រះត្រៃបិដក ភាគ ១០៥
[១០២២] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះហេតុប្បច្ច័យ។
[១០២៣] ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះនហេតុប្បច្ច័យ។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយយ៉ាងណា (ក្នុងហេតុហេតុសម្បយុត្តទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
បដិច្ចវារៈ
[១០២៤] អកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវអកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០២៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១០២៦] អកុសលធម៌ជាហេតុ ទាំងប្រកបដោយហេតុ អាស្រ័យនូវអកុសលធម៌ ជាហេតុ ទាំងប្រកបដោយហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[១០២៧] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
ID: 637831449977434707
ទៅកាន់ទំព័រ៖