ព្រះត្រៃបិដក ភាគ ១០៥

សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ​ក្តី សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ នៃ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ព្រោះ​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨១] សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ព្រោះ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ ព្រោះ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ​ក្តី សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ​ក្តី ជា​បច្ច័យ​នៃ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ព្រោះ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ មាន​វារៈ៣។
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 637831323475292608
ទៅកាន់ទំព័រ៖