ព្រះត្រៃបិដក ភាគ ១០៥

អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​ហេតុ​ហេតុ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ) បណ្ឌិត គប្បី​រាប់​យ៉ាងនោះ​ដែរ។

ចប់ ហេតុ​ហេតុ​សម្បយុត្ត​ទុក​កុសល​ត្តិ​កៈ។


នហេតុ​សហេតុក​ទុក​កុសល​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [១០៤៨] កុសលធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​កុសលធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៤៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
 [១០៥០] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ១។
ឯក្នុង​បញ្ហា​វារៈ បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 637831451462986465
ទៅកាន់ទំព័រ៖