ព្រះត្រៃបិដក ភាគ ១០៥

បដិ​ច្ច​វារៈ


 [១០៥១] អកុសលធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​អកុសលធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១០៥២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ហេតុ​ប្ប​ច្ច័​យ មិន​មាន​ទេ។ ឯក្នុង​បញ្ហា​វារៈ បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។ ឯក្នុង​បញ្ហា​វារៈ ហេតុ​ប្ប​ច្ច័​យនៃ​ធម៌​ទាំង ៣ នេះ មិន​មាន​ទេ។

បដិ​ច្ច​វារៈ


 [១០៥៣] អព្យាកតធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​អព្យាកតធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អព្យាកតធម៌​មិនមែន​ជាហេតុ ទាំង​មិន​ប្រកបដោយ​ហេតុ អាស្រ័យ​នូវ​អព្យាកតធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ អព្យាកតធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ​ក្តី អព្យាកតធម៌​មិនមែន​ជាហេតុ ទាំង​មិន​មានហេតុ​ក្តី អាស្រ័យ​នូវ​អព្យាកតធម៌ មិនមែន​ជាហេតុ តែ​ប្រកបដោយ​ហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 637831451781036613
ទៅកាន់ទំព័រ៖