ព្រះត្រៃបិដក ភាគ ១០៥
អព្យាកតធម៌ មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវអព្យាកតធម៌ មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។ អព្យាកតធម៌ មិនមែនជាហេតុ តែប្រកបដោយហេតុ អាស្រ័យនូវអព្យាកតធម៌ មិនមែនជាហេតុ តែប្រកបដោយហេតុផង នូវអព្យាកតធម៌ មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
[១០៥៤] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩។
[១០៥៥] អព្យាកតធម៌ មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ អាស្រ័យនូវអព្យាកតធម៌ មិនមែនជាហេតុ ទាំងមិនប្រកបដោយហេតុ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ។
[១០៥៦] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩
ID: 637831452031753642
ទៅកាន់ទំព័រ៖