ព្រះត្រៃបិដក ភាគ ១០៥

 [៨២] សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ព្រោះ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ មាន​វារៈ៩។
 [៨៣] សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌ មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ ព្រោះ​កម្ម​ប្ប​ច្ច័​យ សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ព្រោះ​កម្ម​ប្ប​ច្ច័​យ សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ​ផង នៃ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌ មិនមែន​ជាហេតុ​ផង ព្រោះ​កម្ម​ប្ប​ច្ច័​យ។ … ជា​បច្ច័យ ព្រោះ​វិបាក​ប្ប​ច្ច័​យ។
 [៨៤] សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ ជា​បច្ច័យ​នៃ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ ព្រោះ​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [៨៥] សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ជា​បច្ច័យ​នៃ​សុ​ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ព្រោះ​អវិ​គត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 637831323747381941
ទៅកាន់ទំព័រ៖