ព្រះត្រៃបិដក ភាគ ១០៥
បដិច្ចវារៈ
[១០៨៦] អកុសលធម៌ជាអនិទស្សនៈ អាស្រ័យនូវអកុសលធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៨៧] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ឯក្នុងបញ្ហាវារៈ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។
បដិច្ចវារៈ
[១០៨៨] អព្យាកតធម៌ជាអនិទស្សនៈ អាស្រ័យនូវអព្យាកតធម៌ជាអនិទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១០៨៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។
[១០៩០] ក្នុងនហេតុប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៣ ក្នុងនអាហារប្បច្ច័យ មានវារៈ៣ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងនោវិគតប្បច្ច័យ មានវារៈ៣។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
ID: 637831454791065687
ទៅកាន់ទំព័រ៖