ព្រះត្រៃបិដក ភាគ ១០៥

 [១១១៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១។ ក្នុង​សហជាត​វារៈ​ក្តី។បេ។ ក្នុង​បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។

បដិ​ច្ច​វារៈ


 [១១១៤] អកុសលធម៌​មិន​មាន​រូប អាស្រ័យ​នូវ​អកុសលធម៌​មិន​មាន​រូប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១១៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​សហជាត​វារៈ​ក្តី។បេ។ ក្នុង​បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។

បដិ​ច្ច​វារៈ


 [១១១៦] អព្យាកតធម៌​មាន​រូប អាស្រ័យ​នូវ​អព្យាកតធម៌​មាន​រូប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មិន​មាន​រូប អាស្រ័យ​នូវ​អព្យាកតធម៌​មិន​មាន​រូប ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អព្យាកតធម៌​មាន​រូប អាស្រ័យ​នូវ​អព្យាកតធម៌​មាន​រូប​ផង នូវ​អព្យាកតធម៌​មិន​មាន​រូប​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១១៧] អព្យាកតធម៌​មិន​មាន​រូប អាស្រ័យ​នូវ​អព្យាកតធម៌​មិន​មាន​រូប ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 637831457169485770
ទៅកាន់ទំព័រ៖