ព្រះត្រៃបិដក ភាគ ១០៥
បញ្ហាវារៈ
[១១២៩] កុសលធម៌ជាលោកិយ ជាបច្ច័យនៃកុសលធម៌ជាលោកិយ ដោយហេតុប្បច្ច័យ។ កុសលធម៌ជាលោកុត្តរៈ ជាបច្ច័យនៃកុសលធម៌ជាលោកុត្តរៈ ដោយហេតុប្បច្ច័យ មានវារៈ២។
[១១៣០] កុសលធម៌ជាលោកិយ ជាបច្ច័យនៃកុសលធម៌ជាលោកិយ ដោយអារម្មណប្បច្ច័យ។ កុសលធម៌ជាលោកុត្តរៈ ជាបច្ច័យនៃកុសលធម៌ជាលោកិយ ដោយអារម្មណប្បច្ច័យ។
[១១៣១] កុសលធម៌ជាលោកិយ ជាបច្ច័យនៃកុសលធម៌ជាលោកិយ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ កុសលធម៌ជាលោកុត្តរៈ ជាបច្ច័យនៃកុសលធម៌ជាលោកុត្តរៈ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ។ កុសលធម៌ជាលោកុត្តរៈ ជាបច្ច័យនៃកុសលធម៌ជាលោកិយ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ។
ID: 637831486840606516
ទៅកាន់ទំព័រ៖