ព្រះត្រៃបិដក ភាគ ១០៥
[១១៣២] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ២ ក្នុងសមនន្តរប្បច្ច័យ មានវារៈ២ ក្នុងសហជាតប្បច្ច័យ មានវារៈ២។បេ។ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៤ ក្នុងអាសេវនប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងអាហារប្បច្ច័យ មានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
បដិច្ចវារៈ
[១១៣៣] អកុសលធម៌ជាលោកិយ អាស្រ័យនូវអកុសលធម៌ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៣៤] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
សហជាតវារៈក្តី។បេ។ បញ្ហាវារៈក្តី ដូចគ្នាក្នុងបច្ច័យទាំងអស់។
បដិច្ចវារៈ
[១១៣៥] អព្យាកតធម៌ជាលោកិយ អាស្រ័យនូវអព្យាកតធម៌ជាលោកិយ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ជាលោកុត្តរៈ អាស្រ័យនូវអព្យាកតធម៌ជាលោកុត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៣៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ID: 637831487213094814
ទៅកាន់ទំព័រ៖