ព្រះត្រៃបិដក ភាគ ១០៥
[១១៤១] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១១៤២] កុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ អាស្រ័យនូវកុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[១១៤៣] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៩ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី បច្ចយវារៈក្តី និស្សយវារៈក្តី សំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។
បញ្ហាវារៈ
[១១៤៤] កុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ ជាបច្ច័យនៃកុសលធម៌ ដែលគួរដឹងដោយវិញ្ញាណណាមួយ ដោយហេតុប្បច្ច័យ។
[១១៤៥] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
ID: 637831488083747246
ទៅកាន់ទំព័រ៖