ព្រះត្រៃបិដក ភាគ ១០៥
[១១៥១] អកុសលធម៌ជាអាសវៈ អាស្រ័យនូវកុសលធម៌ជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៥២] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១១៥៣] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។បេ។ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
សហជាតវារៈក្តី បច្ចយវារៈក្តី។បេ។ សម្បយុត្តវារៈក្តី បណ្ឌិគប្បីឲ្យពិស្តារគ្រប់បច្ច័យទាំងអស់ផងចុះ។
បញ្ហាវារៈ
[១១៥៤] អកុសលធម៌ជាអាសវៈ ជាបច្ច័យនៃអកុសលធម៌ជាអាសវៈ ដោយហេតុប្បច្ច័យ។
[១១៥៥] ក្នុងហេតុប្បច្ច័យ មានវារៈ៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ឯសហជាតាធិបតិ នៃវារៈទាំង៣ លោកសំដៅយកត្រង់បទកណ្តាល ក្នុងអនន្តរប្បច្ច័យ មានវារៈ៩។បេ។ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៣។បេ។ ក្នុងមគ្គប្បច្ច័យ មានវារៈ៩។
ID: 637831488898280284
ទៅកាន់ទំព័រ៖