ព្រះត្រៃបិដក ភាគ ១០៥

បញ្ហា​វារៈ


 [១១៦១] កុសលធម៌​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​កុសលធម៌​ប្រកបដោយ​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ។ កុសលធម៌​មិន​មាន​អាសវៈ ជា​បច្ច័យ​នៃ​កុសលធម៌​មិន​មាន​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [១១៦២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ២។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​សា​សវ​ទុក​កុសល​ត្តិ​កៈ) បណ្ឌិត​គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [១១៦៣] អកុសលធម៌​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៦៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 637831489632826187
ទៅកាន់ទំព័រ៖