ព្រះត្រៃបិដក ភាគ ១០៥

អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នីយៈ​ក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ​យ៉ាងណា (ក្នុង​ហេតុ​ទុក​វេទនា​ត្តិ​កៈ) បណ្ឌិត គប្បី​រាប់​យ៉ាងនោះ​ដែរ។

បដិ​ច្ច​វារៈ


 [៩១] ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ អាស្រ័យ​នូវ​ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ​ក្តី ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ​ក្តី អាស្រ័យ​នូវ​ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។ ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ អាស្រ័យ​នូវ​ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ អាស្រ័យ​នូវ​ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​ជាហេតុ​ផង នូវ​ទុ​ក្ខាយ​វេទ​នាយ​សម្បយុត្ត​ធម៌​មិនមែន​ជាហេតុ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637831324250573279
ទៅកាន់ទំព័រ៖