ព្រះត្រៃបិដក ភាគ ១០៥
បដិច្ចវារៈ
[១១៦៥] អព្យាកតធម៌ប្រកបដោយអាសវៈ អាស្រ័យនូវអព្យាកតធម៌ប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌មិនមានអាសវៈ អាស្រ័យនូវអព្យាកតធម៌មិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ប្រកបដោយអាសវៈ អាស្រ័យនូវអព្យាកតធម៌មិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ប្រកបដោយអាសវៈក្តី អព្យាកតធម៌មិនមានអាសវៈក្តី អាស្រ័យនូវអព្យាកតធម៌មិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ប្រកបដោយអាសវៈ អាស្រ័យនូវអព្យាកតធម៌ប្រកបដោយអាសវៈផង នូវអព្យាកតធម៌មិនមានអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៦៦] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
[១១៦៧] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងនអធិបតិប្បច្ច័យ មានវារៈ២។
សហជាតវារៈក្តី។បេ។ សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារគ្រប់បច្ច័យទាំងអស់ផងចុះ។
ID: 637831489923017158
ទៅកាន់ទំព័រ៖