ព្រះត្រៃបិដក ភាគ ១០៥

ក្នុង​សហជាត​វារៈ​ក្តី ក្នុង​បញ្ហា​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ១។ ការកំណត់​នូវ​កុសល​ទុ​កៈ ឯអកុសល​ទុ​កៈ តើ​ដូចម្តេច។
 [១១៧២] អកុសលធម៌​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌ ដែល​ប្រាសចាក​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៧៣] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
ក្នុង​សហជាត​វារៈ​ក្តី ក្នុង​សម្បយុត្ត​វារៈ​ក្តី ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៥។
 [១១៧៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥។បេ។ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥។បេ។

បញ្ហា​វារៈ


 [១១៧៥] អកុសលធម៌​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​អកុសលធម៌​ប្រកបដោយ​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ប្រាសចាក​អាសវៈ ជា​បច្ច័យ​នៃ​អកុសលធម៌ ប្រកបដោយ​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 637831490647098755
ទៅកាន់ទំព័រ៖