ព្រះត្រៃបិដក ភាគ ១០៥
[១១៨១] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
អនុលោមក្តី បច្ចនីយៈក្តី អនុលោមប្បច្ចនីយៈក្តី បច្ចនីយានុលោមក្តី នៃបញ្ហាវារៈក្នុងកុសលត្តិកៈ ដែលលោករាប់ហើយ យ៉ាងណា (ក្នុងអាសវសម្បយុត្តទុកកុសលត្តិកៈ) បណ្ឌិតគប្បីរាប់យ៉ាងនោះដែរ។
ចប់ អាសវសម្បយុត្តទុកកុសលត្តិកៈ។
អាសវសាសវទុកកុសលត្តិកៈ
បដិច្ចវារៈ
[១១៨២] កុសលធម៌ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ អាស្រ័យនូវកុសលធម៌ប្រកបដោយអាសវៈ តែមិនមែនជាអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១១៨៣] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ១។
ក្នុងសហជាតវារៈក្តី ក្នុងបញ្ហាវារៈក្តី ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១។
បដិច្ចវារៈ
[១១៨៤] អកុសលធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវអកុសលធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ៣។
ID: 637831491480160931
ទៅកាន់ទំព័រ៖