ព្រះត្រៃបិដក ភាគ ១០៥

អកុសលធម៌​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។ អកុសលធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង នូវ​អកុសលធម៌​ប្រកបដោយ​អាសវៈ ទាំង​មិនមែន​ជា​អាសវៈ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣។
 [១១៨៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១១៨៦] អកុសលធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ អាស្រ័យ​នូវ​អកុសលធម៌​ប្រកបដោយ​អាសវៈ តែ​មិនមែន​ជា​អាសវៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
 [១១៨៧] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩។
សហជាត​វារៈ​ក្តី បច្ចយ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​ផង​ចុះ។
ថយ | ទំព័រទី ២៨៥ | បន្ទាប់
ID: 637831491735331645
ទៅកាន់ទំព័រ៖