ព្រះត្រៃបិដក ភាគ ១០៥

បញ្ហា​វារៈ


 [១១៨៨] អកុសលធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ជា​បច្ច័យ នៃ​អកុសលធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ដោយហេតុ​ប្ប​ច្ច័​យ។
 [១១៨៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១១៩០] អកុសលធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ជា​បច្ច័យ​នៃ​អកុសលធម៌​ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [១១៩១] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩។
 [១១៩២] ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧ ព្រោះ​ហេតុ​ប្ប​ច្ច័​យ។
 [១១៩៣] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ព្រោះ​នហេតុ​ប្ប​ច្ច័​យ។
អនុលោម​ក្តី បច្ច​នីយៈ​ក្តី អនុលោម​ប្ប​ច្ច​នី​យក្តី បច្ច​នី​យានុ​លោម​ក្តី នៃ​បញ្ហា​វារៈ​ក្នុង​កុសល​ត្តិ​កៈ ដែល​លោក​រាប់​ហើយ យ៉ាងណា (ក្នុង​អាសវ​សា​សវ​ទុក​កុសល​ត្តិ​កៈ) បណ្ឌិត គប្បី​រាប់​យ៉ាងនោះ​ដែរ។
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637831492061851124
ទៅកាន់ទំព័រ៖