ព្រះត្រៃបិដក ភាគ ១០៥
[១១៩៧] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១១៩៨] អកុសលធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈ អាស្រ័យនូវអកុសលធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ។
[១១៩៩] ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ៩ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៩។
ក្នុងសហជាតវារៈក្តី ក្នុងសម្បយុត្តវារៈក្តី ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩។
បញ្ហាវារៈ
[១២០០] អកុសលធម៌ ជាអាសវៈ ទាំងប្រកបដោយអាសវៈ ជាបច្ច័យ នៃអកុសលធម៌ជាអាសវៈ ទាំងប្រកបដោយអាសវៈ ដោយហេតុប្បច្ច័យ។
[១២០១] ក្នុងហេតុប្បច្ច័យ មានវារៈ៤ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[១២០២] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩។
ID: 637831492797660286
ទៅកាន់ទំព័រ៖