ព្រះត្រៃបិដក ភាគ ១០៥
បដិច្ចវារៈ
[១២០៧] អព្យាកតធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈក្តី អព្យាកតធម៌ ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈក្តី អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។ អព្យាកតធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈ អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកអាសវៈ តែប្រកបដោយអាសវៈផង នូវអព្យាកតធម៌ ដែលប្រាសចាកអាសវៈ ទាំងមិនមានអាសវៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ។
[១២០៨] ក្នុងហេតុប្បច្ច័យ មានវារៈ៥ ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៥ ក្នុងវិបាកប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៥។
ID: 637831493442444943
ទៅកាន់ទំព័រ៖